

ខេត្តព្រះសីហនុ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ធ្នូ ២០១៥ មានអគ្គិភ័យកើតឡើងនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
តាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លាបានឱ្យដឹងថា ម្ចាស់លំនៅឋានដែលរងអគ្គិភ័យមានឈ្មោះឯក ចែម ភេទប្រុស អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះផង អាន អាយុ៦៣ឆ្នាំ។
អគ្គិភ័យនេះមិនបណ្តាលឱ្យមានរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ តែបានបំផ្លាញអស់ទាំងស្រុងនូវលំនៅឋានមួយខ្នងធ្វើអំពើឈើប្រក់ស័ង្កសី មានបណ្តោយ៧គុណ៥ម៉ែត្រ ក្នុងនោះសម្ភារប្រើប្រាស់ក្នុងផ្ទះសរុបជាទឹកប្រាក់២.០៥០ដុល្លារ។
តាមការឱ្យដឹងពីម្ចាស់ផ្ទះបានឱ្យដឹងថា ហេតុការណ៍នេះបណ្តាលមកពីទុស្សេខ្សែភ្លើង៕
- ដកស្រង់ចេញពី៖KOHSANTEPHEAP
0 comments:
Post a Comment