Searching...
Saturday, December 12, 2015

Found children aged less than 1 death anniversary swollen, rotting in the water at the Sand Village

7:58 PM

កណ្តាល៖ ក្មេងប្រុសអាយុមិនដល់ ១ខួប ម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ ហើមស្អុយក្នុងទឹក នៅម៉ោងប្រមាណ ១០៖៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅច្រំាង ទន្លេបាសាក់ ភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា  ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥ មានករណី ប្រទះឃើញសាកសពអណ្តែតទឹក វេលាម៉ោង១០:៣០នាទី នៅចំណុចច្រាំងទន្លេបាសាក់  ភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជនរងគ្រោះម្នាក់ នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស  អាយុប្រមាណពី០៧ខែ ទៅ១២ខែ មានភិន ភាគ សក់ស្លូត ពុំមានសំលៀក បំពាក់។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១០ និង៤៧នាទី ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឈើ ខ្មៅបានទទួល ព៌តមានពីប្រជាពលរដ្ឋ រួចរាយការណ៍ ជូនលោកអធិការ។ យពីបានទទួលពត៏មានផ្នែកជំនាញ អធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការមានអាជ្ញាធរមូលដ្ឋាន‚គ្រូពេទ្យ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការពិនិត្យសាកសព ជនរងគ្រោះឃើញថា ជនរងគ្រោះមានសភាព ហើមស្អុយរលួយ។

ចំពោះការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្នុងការពិនិត្យ ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ
ក្រោយការពិនិត្យរួចសមត្ថកិច្ច រួមទាំងអាជ្ញាធ័រមូលដ្ឋានបញ្ចុះ សាកសព រក្សាទុកក្នុងទីវត្តសំរោងអណ្តែត(ហៅវត្តចុងខ្សាច់) និងផ្សព្វផ្សាយរកក្រុមគ្រួសារ ដើម្បីធ្វើការប្រគល់ សាកសពជូន

0 comments:

Post a Comment